សូមស្វាគមន៍! មកកាន់មន្ទីរសម្រាកព្យាបាលរីជេណឺរេធីវ២១+

ម៉ោងធ្វើការ : ជារៀងរាល់ថ្ងៃ ពីម៉ោង 7h ព្រឹកដល់ 10h យប់
  ទូរស័ព្ទទំនាក់ទំនង : 095 666 990, 069 766 990

ព្យាបាលមហារីកដោយប្រើប្រព័ន្ធការពារ Immunotherapy in Cancer

ប្រព័ន្ធការពាររាងកាយ សំខាន់បំផុតសម្រាប់ជីវិតមនុស្ស គឺដូចគ្នាទៅនឹងទាហ៊ានដែលចាំការពារគ្រប់ច្រកល្ហកនៃខ្លួនមនុស្សយើងអញ្ចឹងដែរ កាលណាមានទាហ៊ានមួយណាលួចខ្ចិល លួចដេក​ ធ្វេសប្រហែស ជំងឺនឹងលុកលុយរាងកាយយើងមិនខានឡើយ។

Natural Killer Cells ជាកោសិកាប្រឆាំងនឹងកោសិកាខុសប្រក្រតី ដូចនេះបើវាលួចខ្ចិល អសកម្មដោយកត្តាណាមួយហើយក្នុងរយៈពេលណាមួយ កោសិកាខុសប្រក្រតីនឹងអាចដុះកកើតនៅក្នុងខ្លួនយើងបាន ដែលអាចក្លាយជាកោសិកាមហារីក។

ដូចនេះការវាយតម្លៃពីសកម្មភាពរបស់ Natural Killer Cells អាចឲ្យយើងដឹងមុន ហើយចាត់វិធានការបានមុនពេលកោសិកាមហារីកកើតឡើង ម្យ៉ាងទៀត Natural Killer Therapy ​ការព្យាបាលដោយចាក់កោសិកា Natural Killer Cells នេះចូលក្នុងខ្លួនរបស់យើង។