គ្លីនិកយើងខ្ញុំបានបញ្ជូនបុគ្គលិកមួយក្រុម (រួមមានវេជ្ជបណ្ឌិតពីររូប គិលានុបដ្ឋាយិការបីរូប) ទៅទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រកកើតថ្មីជួសជុលសរីរាង្គនៅប្រទេសថៃ និងអូស្ត្រាលី។
ការព្យាបាលដោយវេជ្ជសាស្ត្រកកើតថ្មី ជួសជុលសរីរាង្គរួមមាន៖ ការសំអាតជាតិពុលពីក្នុងឈាម ថ្លើម និងពោះវៀនធំ ការទប់ស្កាត់ភាពចាស់សិករិចរិលនៃកោសិកាដែលចាស់ទៅតាមវ័យ ការកែលំអរមុខងារសរីរាង្គឲ្យដំណើរការកាន់តែប្រសើរ ការកែសម្រួលវិបត្តិមេតាប៉ូលីស៊ឹម វិបត្តិអរម៉ូន កង្វះអង់ស៊ីម និងវីតាមីន ការបំពេញសារធាតុនិងរបបអាហារចាំបាច់សម្រាប់កោសិកា និងការដំឡើងប្រព័ន្ធការពាររាងកាយ។