
អត្រាជាសះស្បើយនៃជំងឺខូចខួរឆ្អឹង នៅស្រុកយើងមានកំរិតខ្ពស់បើទទួលការព្យាបាលបានត្រឹមត្រូវ!
Aplastic Anemia has high cure rate in Cambodia if getting correct treatment!
ជាទូទៅ ប្រជាជនសាមញ្ញតែងតែនិយាយថាថ្នាំសំលាប់សត្វល្អិត ស្មៅ សារធាតុគីមីពុលដ៏ទៃទៀត ដែលប្រើប្រាស់ជាច្រើនក្នុងរបរកសិកម្ម និងសារជាតិគីមីមួយចំនួនដូចជាក្នុងរោងចក្រឧស្សាហកម្មសិប្បកម្ម នឹងអាចប៉ៈពាល់ដល់សុខភាពអ្នកប្រើប្រាស់និងអ្នកប៉ៈពាល់ដោយផ្ទាល់ឬប្រយោល។ វាអាចជារឿងពិត ព្រោះមានភស្តុតាងវេជ្ជសាស្ត្រជាច្រើនបានបង្ហាញពីផលប៉ៈពាល់ជាអវិជ្ជមានដ៏មហាសាលចំពោះសុខភាព និងជាពិសេសខួរឆ្អឹង (Bone marrow)។
ខួរឆ្អឹង (Bone marrow) ជាផ្នែកខាងក្នុងនៃសំបកឆ្អឹង ជាកន្លែងសំរាប់បង្កើតកោសិកាឈាម (Blood cells) ដែលរួមមាន 3ប្រភេទ គឺកោសិកាឈាមក្រហម (Red Blood Cell) កោសិកាឈាមស (White Blood Cell) និងប្លាកែតឬកោសិកាឈាមលឿង (Platelet)។
កោសិកាឈាមក្រហម (Red Blood Cell) មានតួនាទីដឹកនាំឈាមអុកស៊ីហ្សែនទៅចិញ្ចឹមគ្រប់កោសិកា និងដោះដូរកាបូនិច/អុកស៊ីហ្សែននៅថង់សួត។ កោសិកាឈាមស (White Blood Cell) មានតួនាទីប្រយុទ្ធប្រឆាំងនឹងភាវៈខាងក្រៅមាន មេរោគបាក់តេរី ឬវីរុស ជាដើម។ ចំនែក ឯប្លាកែត ឬកោសិកាឈាមលឿង (Platelet) មានតួនាទីសំខាន់ក្នុងការកំណកឈាមត្រឹមត្រូវ និងទប់ឈាមកុំឲ្យជ្រាបចេញ។
នៅពេលប៉ះពាល់នឹងសារធាតុគីមីទាំងនោះ (ជាពិសេសថ្នាំសំលាប់សត្វល្អិត ស្មៅ សារធាតុគីមីពុលដ៏ទៃទៀត) វាយលុករាង្គកាយដោយស្ងៀមស្ងាត់បំផុត វានឹងអាចធ្វើឲ្យខួរឆ្អឹងរបស់អ្នកមានបញ្ហា អាចឈានទៅរកការខូចខួរឆ្អឹង (Aplastic Anemia)។
ជំងឺខូចខួរឆ្អឺង ឬខ្សោយខួរឆ្អឺង (Aplastic Anemia) អាចស្ដែងឡើងតាមរយៈការថយចុះនូវបរិមាណកោសិកាទាំង៣ នឹងអាចឲ្យអ្នកមានអាការៈស្លេកស្លាំង គ្រុនរងារញឹកញាប់ ធ្វើការឆាប់ហត់ ឬហូរឈាមញឹកញាប់ដោយឯកឯង។
ការព្យាបាលជំងឺខ្សោយខួរឆ្អឹង (Aplastic Anemia) ដើម្បីឲ្យជាសះស្បើយ គឺការផ្លាស់ប្ដូរខួរឆ្អឹង (Bone Marrow Transplant)។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ របកគំហើយវេជ្ជសាស្ត្រថ្មីៗក៏កំពុងតែជួយសំរួលដល់អ្នកជំងឺខូចខួរឆ្អឹងផងដែរ។ ថ្នាំមួយចំនួនដែលកំពុងមានប្រសិទ្ធិភាព និងកំពុងបានប្រើប្រាស់សំរាប់អ្នកជំងឺខ្សោយខួរឆ្អឺង នៅតាមបណ្ដាលប្រទេសធំៗ រួមមាន Antithymocyte globuline (ATG) និងCyclosporine។ ក្នុងការសិក្សារបស់ប្រទេសជប៉ុន Suzuki T et al. ក្នុងឆ្នាំ 2016 បានបង្ហាញពីប្រសិទ្ធិភាពខ្ពស់នៃ ATG ក្នុងជំងឺខ្សោយខួរឆ្អឹង ដែលអត្រាឆ្លើយតបមានដល់ទៅ 64.6% ក្នុងរយៈពេល 6ខែ និង76.4% ក្នុងរយៈពេល12ខែ និងឈានដល់ 96.0% ក្នុងរយៈពេល2 ឆ្នាំ។ វាបានក្លាយជាជំរើសដ៏ល្អមួយសំរាប់អ្នកជំងឺពាសពេញសកលលោក ដោយមានតម្លៃធូរសមរម្យ និងចំពោះអ្នកជំងឺគ្មានអ្នកបរិច្ចាគខួរឆ្អឹង។
នៅពេលដែលអ្នកមានអាការៈ ឬត្រូវបានរកឃើញថាមានជំងឺខ្សោយខួរឆ្អឹង (Aplastic Anemia) សូមមកជួបពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីការព្យាបាលមួយដែលមានប្រសិទ្ធិភាព។ យើងមានក្រុមវេជ្ជបណ្ឌិតជំនាញ ដែលមានបទពិសោធន៍យ៉ាងច្បាស់ក្នុងការព្យបាលជំងឺខ្សោយខួរឆ្អឹង និងឈានដល់ភាពសះស្បើយ។