សូមស្វាគមន៍! មកកាន់មន្ទីរសម្រាកព្យាបាលរីជេណឺរេធីវ២១+

ម៉ោងធ្វើការ : ជារៀងរាល់ថ្ងៃ ពីម៉ោង 7h ព្រឹកដល់ 10h យប់
  ទូរស័ព្ទទំនាក់ទំនង : 095 666 990, 069 766 990

សេវាកម្ម

ព្យាបាលមហារីកដោយប្រើប្រព័ន្ធការពារ Immunotherapy in Cancer

ប្រព័ន្ធការពាររាងកាយ សំខាន់បំផុតសម្រាប់ជីវិតមនុស្ស គឺដូចគ្នាទៅនឹងទាហ៊ានដែលចាំការពារគ្រប់ច្រកល្ហកនៃខ្លួនមនុស្សយើងអញ្ចឹងដែរ កាលណាមានទាហ៊ានមួយណាលួចខ្ចិល លួចដេក​ ធ្វេសប្រហែស ជំងឺនឹងលុកលុយរាងកាយយើងមិនខានឡើយ។ Natural Killer Cells ជាកោសិកាប្រឆាំងនឹងកោសិកាខុសប្រក្រតី ដូចនេះបើវាលួចខ្ចិល អសកម្មដោយកត្តាណាមួយហើយក្នុងរយៈពេលណាមួយ កោសិកាខុសប្រក្រតីនឹងអាចដុះកកើតនៅក្នុងខ្លួនយើងបាន ដែលអាចក្លាយជាកោសិកាមហារីក។ ដូចនេះការវាយតម្លៃពីសកម្មភាពរបស់ Natural Killer Cells អាចឲ្យយើងដឹងមុន ហើយចាត់វិធានការបានមុនពេលកោសិកាមហារីកកើតឡើង ម្យ៉ាងទៀត Natural Killer Therapy ​ការព្យាបាលដោយចាក់កោសិកា Natural Killer Cells…

Read More

ឯកទេស សម្ភព និងរោគស្ត្រី

បំរុងក្រឡាភ្លើង គឺជាជំងឺមួយដែលអាចបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងសុវត្ថិភាពរបស់ស្រ្តីកំពុងមានផ្ទៃពោះ និងទារកនៅក្នុងផ្ទៃ វាស្តែងចេញតាមរយៈសំពាធឈាមកើនឡើងខ្ពស់ក្នុងអំឡុងពេលមានផ្ទៃពោះ (ស្ត្រីមិនធ្លាប់មានអាការៈលើសឈាមមុនពេលមានផ្ទៃពោះ) មានការជ្រាបចេញជាតិប្រូតេអ៊ីនតាមទឹកនោមជាដើម…។

Read More

សម្រកទម្ងន់ សម្រកក្បាលពោះ

ធ្លាប់លេបថ្នាំ តមអាហារ និងហាត់ប្រាណដែរ នៅតែលើសទម្ងន់ ហើយរឹតតែអស់កម្លាំង។ ដុះក្បាលពោះ ហាត់ប្រាណយ៉ាងណាក៏មិនស្រក លើសជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាម លេបថ្នាំច្រើនដែរ នៅតែមិនចុះ។ ទាំងនេះបណ្តាលមកពីវិបត្តិមេតាប៉ូលីសកោសិកា ហើយដែលសុទ្ធតែមានមូលហេតុនៅពីក្រោយរឿងទាំងនេះ។ បើឬសគុលនៃបញ្ហាទាំងនេះត្រូវបានដោះស្រាយ នោះអ្វីៗនឹងមកល្អវិញមិនខាន។ នៅគ្លីនិកយើងខ្ញុំមានវេជ្ជបណ្ឌិតជំនាញខាងវេជ្ជសាស្ត្រកកើតថ្មីជាច្រើនរូប (ខ្មែរនិងបរទេស) ចាំជួយលោកអ្នក។

Read More

ព្យាបាលជួសជុល និងកែលម្អមុខងារសរីរាង្គ

អុកស៊ីហ្សែនជាឧស្ម័នយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវិត តែវាមានប្រមាណតែ 21% ប៉ុណ្ណោះនៅក្នុងបរិយាកាសសម្រាប់ខ្យល់ដង្ហើម។ ក្រុមអ្នកវិទ្យាសាស្ត្រ បានបំលែងអុកស៊ីហ្សែនពីបរិយាកាសឲ្យវាមានកំហាប់ខ្ពស់លើស 100% សម្រាប់ព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួនយ៉ាងមានប្រសិទ្ធិភាពខ្ពស់។   ព្យាបាលជួសជុល និងកែលម្អមុខងារសរីរាង្គ (HBOT) ជាក្តីសង្ឃឹមនៃការជាសះស្បើយរបស់ជម្ងឺរ៉ាំរ៉ៃ និងជំរុញការជួសជុលសរីរាងកាយយើងកុំឲ្យចាស់ទ្រុឌទ្រោមលឿន។

Read More

ព្យាបាលជួសជុល និងកែលម្អមុខងារសរីរាង្គ

ជំងឺស្មុគស្មាញ និងជំងឺរ៉ាំរ៉ៃ ជាទូទៅកើតឡើងបន្តិចម្តងៗ ដោយសារមានវិបត្តិមេតាប៉ូលីសឹម វិបត្តិប្រព័ន្ធរំលាយអាហារ វិបត្តិកង្វះវីតាមីន និងសារធាតុចិញ្ចឹមរាង្គកាយ កង្វះអង់ស៊ីម វិបត្តិអរម៉ូនមួយចំនួន និងវិបត្តិប្រព័ន្ធការពាររាង្គកាយ។ វេជ្ជបណ្ឌិតជំនាញខាងវេជ្ជសាស្ត្រកកើតថ្មីជួសជុលសរីរាង្គនៅគ្លីនិកយើងខ្ញុំអាចជួយលោកអ្នកបានក្នុងការដោះស្រាយបញ្ហាទាំងនេះឲ្យប្រសើរឡើង។

Read More

កញ្ចប់ជួសជុលមុខងារសរីរាង្គខាងក្នុង​ Functional Therapy

គ្លីនិកយើងខ្ញុំបានបញ្ជូនបុគ្គលិកមួយក្រុម (រួមមានវេជ្ជបណ្ឌិតពីររូប គិលានុបដ្ឋាយិការបីរូប) ទៅទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រកកើតថ្មីជួសជុលសរីរាង្គនៅប្រទេសថៃ និងអូស្ត្រាលី។ ការព្យាបាលដោយវេជ្ជសាស្ត្រកកើតថ្មី ជួសជុលសរីរាង្គរួមមាន៖ ការសំអាតជាតិពុលពីក្នុងឈាម ថ្លើម និងពោះវៀនធំ ការទប់ស្កាត់ភាពចាស់សិករិចរិលនៃកោសិកាដែលចាស់ទៅតាមវ័យ ការកែលំអរមុខងារសរីរាង្គឲ្យដំណើរការកាន់តែប្រសើរ ការកែសម្រួលវិបត្តិមេតាប៉ូលីស៊ឹម វិបត្តិអរម៉ូន កង្វះអង់ស៊ីម និងវីតាមីន ការបំពេញសារធាតុនិងរបបអាហារចាំបាច់សម្រាប់កោសិកា និងការដំឡើងប្រព័ន្ធការពាររាងកាយ។

Read More