PRP ជាក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់អ្នកជំងឺសន្លាក់ !
ភស្តុតាងកាន់តែច្រើនឡើងៗ បានបង្ហាញថាការចាក់ PRP គឺជាការព្យាបាលបែបថ្មីដ៏មានប្រសិទ្ធិភាពសម្រាប់អ្នកជំងឺរលាកសរសៃពួរ សឹកក្បាលឆ្អឹង និងឈឺសន្លាក់រ៉ាំរៃ។ PRP ជាប្លាស្មាសម្បូរសារធាតុចិញ្ចឹមនិងប្លាកែត វាមានកំហាប់ផ្លាកែត3ដង ច្រើនជាងឈាមធម្មតា និងត្រូវបានច្រោះចេញពីកោសិកាឈាមរបស់អ្នកជំងឺខ្លួនគាត់ផ្ទាល់ រួចនឹងត្រូវបានធ្វើឲ្យកាន់តែសកម្មដោយប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបចុងក្រោយ។ បច្ចុប្បន្នការព្យាបាលដោយ PRP កំពុងទទួលបានការពេញនិយមជាខ្លាំងនៅតាមបណ្តារមន្ទីរពេទ្យធំៗជាច្រើននៅលើពិភពលោក ហើយក៏មាននៅភ្នំពេញយើងហើយដែរ។ យើងកំពុងជួយព្យាបាលអ្នកជំងឺសន្លាក់ឲ្យរួចផុតអំពីការវះកាត់ប្តូរសន្លាក់សិប្បនិមិត្ម ឬសន្លាក់ដែក ហើយក៏ជួយលើកកំរិតគុណភាពជីវិតពួកគាត់ឲ្យរស់នៅដោយគ្មានការឈឺចាប់និងមិនបាច់លេបថ្នាំជាប់រហូតទៀតទេ។