ប្រព័ន្ធការពាររាងកាយ សំខាន់បំផុតសម្រាប់ជីវិតមនុស្ស គឺដូចគ្នាទៅនឹងទាហ៊ានដែលចាំការពារគ្រប់ច្រកល្ហកនៃខ្លួនមនុស្សយើងអញ្ចឹងដែរ កាលណាមានទាហ៊ានមួយណាលួចខ្ចិល លួចដេក ធ្វេសប្រហែស ជំងឺនឹងលុកលុយរាងកាយយើងមិនខានឡើយ។
Natural Killer Cells ជាកោសិកាប្រឆាំងនឹងកោសិកាខុសប្រក្រតី ដូចនេះបើវាលួចខ្ចិល អសកម្មដោយកត្តាណាមួយហើយក្នុងរយៈពេលណាមួយ កោសិកាខុសប្រក្រតីនឹងអាចដុះកកើតនៅក្នុងខ្លួនយើងបាន ដែលអាចក្លាយជាកោសិកាមហារីក។
ដូចនេះការវាយតម្លៃពីសកម្មភាពរបស់ Natural Killer Cells អាចឲ្យយើងដឹងមុន ហើយចាត់វិធានការបានមុនពេលកោសិកាមហារីកកើតឡើង ម្យ៉ាងទៀត Natural Killer Therapy ការព្យាបាលដោយចាក់កោសិកា Natural Killer Cells នេះចូលក្នុងខ្លួនរបស់យើង។