សូមស្វាគមន៍! មកកាន់មន្ទីរសម្រាកព្យាបាលរីជេណឺរេធីវ២១+

ម៉ោងធ្វើការ : ជារៀងរាល់ថ្ងៃ ពីម៉ោង 7h ព្រឹកដល់ 10h យប់
  ទូរសព្ទទំនាក់ទំនង : 095 666 990, 069 766 990

ព្យាបាលដំបៅទឹកនោមផ្អែម ដោយមិនបាច់វះកាត់ Heal Diabetic Wounds Without Surgery

ផលវិបាកជាច្រើនបង្ករឡើងដោយជំងឺទឹកនោមផ្អែម រូមមានបញ្ហាសរសៃឈាមបេះដូង សរសៃឈាមបាតភ្នែក ខ្សោយតម្រងនោម ការខូចខាតសរសៃវិញ្ញាណ សុទ្ធសឹងតែជាផលវិបាកអាចនាំឲ្យអ្នកជំងឺទៅរកពិការភាព ឬគ្រោះថ្នាក់ដល់ជីវិត។  ផលវិបាកមួយដែលកើតឡើងជាញឹកញាប់ចំពោះអ្នកជំងឺទឹកនោមផ្អែម គឺដំបៅក្លាយ ឬដំបៅក្រជាសះស្បើយ ជាពិសេសដំបៅជើង ដែលជាទូទៅ ពិបាកនឹងព្យាបាលឲ្យជាសះស្បើយដោយវេជ្ជសាស្ត្រទូទៅ ឬអាចឈានទៅរកការវះកាត់ដោយតម្រូវឲ្យកាត់ជើងចោលតែម្តង។ ការសិក្សាវិទ្យាសាស្ត្របច្ចុប្បន្ន កំពុងផ្តោតលើការរកដំណោះស្រាយនានាលើបញ្ហានេះ ក្នុងនោះការព្យាបាលមួយបែបកំពុងទទួលបានជោគជ័យនិងគាំទ្រយ៉ាងខ្លាំង ក្នុងការព្យាបាលដំបៅទឹកនោមផ្អែម គឺការព្យាបាលដោយអូហ្សូន (OZONE THERAPY)។

បច្ចុប្បន្ន បច្ចេកវិទ្យានៃការព្យាបាលដោយអូហ្សូន ជាពិសេសក្នុងដំបៅជើងលើអ្នកជំងឺទឹកនោមផ្អែម កំពុងទទួលបានការពេញនិយមជាខ្លាំងនាបណ្តារមន្ទីរពេទ្យធំៗ ជាច្រើន នៅសហរដ្ឋអាមរិក អឺរ៉ុប ចិន ជប៉ុន ដែលបាននិងកំពុងជួយអ្នកជំងឺទឹកនោមផ្អែមលើពិភពលោកឲ្យរួចផុតអំពីការកាត់ជើងឬកាត់អវៈយវៈចោលដោយសារដំបៅរលួយមើលមិនជា ហើយទទួលបាននូវប្រសិទ្ធិភាពខ្ពស់ ជាក្តីសង្ឈឹមថ្មីនៃអ្នកជំងឺទឹកនោមផ្អែមក្នុងយុគសម័យថ្មីនេះ។ ព័ត៌មានមានព្យាបាលដោយអូហ្សូន សូមទាក់ទងមកគ្លីនិករីជេណឺរេធីវ២១+ (Regenerative Clinic 21+) ក្នុងបុរី One Park ក្នុងបឹងកក់ តាមរយៈទូរស័ព្ទលេខ 095 666 990 និងមួយខ្សែរទៀត 069 766 990។