PRP and Prolotherapy: វិធីព្យាបាលជំងឺសន្លាក់និងសសៃពួរ បែបថ្មី ដោយមិនប្រើថ្នាំចាក់ ឬ ថ្នាំលេបដូចមុនទេ !
ភស្តុតាងកាន់តែច្រើនឡើងៗបានបង្ហាញថាការចាក់ PRP គឺជាការព្យាបាលបែបថ្មីដ៏មានប្រសិទ្ធិភាពសម្រាប់អ្នកជំងឺរលាកសសៃពួរ សឹកក្បាលឆ្អឹង និងឈឺសន្លាក់រុាំរ៉ៃ។ PRP ជាប្លាស្មាសម្បូរសារធាតុចិញ្ចឹមនិងប្លាកែត វាមានកំហាប់ផ្លាកែត៣ដងច្រើនជាងឈាមធម្មតានិងត្រូវបានច្រោះចេញពីកោសិកាឈាមរបស់អ្នកជំងឺខ្លួនគាត់ផ្ទាល់ រួចនឹងត្រូវបានធ្វើឲ្យកាន់តែសកម្មដោយប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបចុងក្រោយ។ អ្នកជំនាញវាយតម្លៃថាក្នុងដំណើរជីវិត ជិតពាក់កណ្តាលនៃជនជាតិអាមេរិកនឹងកើតជំងឺរលាកឆ្អឹងសន្លាក់ជង្គង់ឬឈឺសន្លាក់ ជាពិសេសចាប់ពីអាយុជាង៥០ឆ្នាំឡើង។ ភស្តុតាងបានបង្ហាញថាចំពោះអ្នកជំងឺរលាកឆ្អឹងសន្លាក់ ឆ្អឹងខ្ចីបានបាត់បង់ជារៀងរាល់ឆ្នាំជាមធ្យមចន្លោះពី៤ទៅ ៦% ។
ចាប់តាំងពីឆ្នាំ២០១០មក អត្ថបទស្រាវជ្រាវធំៗភាគច្រើនលើប្រធានបទនេះត្រូវបានបោះពុម្ពផ្សាយជាមួយលទ្ធផលដ៏ភ្ញាក់ផ្អើលអំពីប្រសិទ្ធភាពរបស់វា។ ជាក់ស្តែងក្នុងឆ្នាំ២០១៣ ការស្រាវជ្រាវមួយដែលបានបោះពុម្ពផ្សាយអំពីលទ្ធផលនៃការព្យាបាលអ្នកជំងឺរលាកសន្លាក់ដោយចាក់ PRP ធៀបនឹងអ្នកជំងឺមិនចាក់ PRP ដោយគេវាយតម្លៃស្ថានភាពជង្គង់របស់អ្នកជំងឺនៅសប្តាហ៍ទី៦ម្តង នៅខែទី៣ម្តង និងនៅ៦ខែបន្ទាប់ពីការចាក់។ ជាលទ្ធផលបានបង្ហាញថាជង្គង់ដែលត្រូវបានព្យាបាលដោយការចាក់ PRP ភាពឈឺចាប់និងភាពគាំងរឹងសន្លាក់មានការថយចុះច្រើន ហើយមុខងារជង្គង់បានប្រសើរឡើងនៅសប្តាហ៍ទី៦និងនៅខែទី៣។ នៅខែទី៦វិញ លទ្ធផលវិជ្ជមានបានធ្លាក់ចុះបន្តិចបើទោះបីជាភាពឈឺចាប់និងមុខងារនៅតែប្រសើរជាងមុនការព្យាបាលដោយ PRP ក៏ដោយ។ ក្រុមអ្នកជំងឺដែលទទួលការចាក់ថ្នាំ placebo (មិនចាក់ PRP) ភាពឈឺចាប់និងភាពឡើងរឹងនៃសន្លាក់មានការកើនឡើង ហើយមុខងារនៃជង្គង់មានការថយចុះ។ មួយឆ្នាំបន្ទាប់ពីទទួលការចាក់ PRP អ្នកជំងឺអាចនៅមានការឈឺចាប់តែកំលាំងឈឺតិចជាងកាលពីឆ្នាំមុនឆ្ងាយ ដូចនេះបើភាពឈឺចាប់នៅមាន តំរូវឲ្យអ្នកជំងឺត្រូវចាក់ PRP រំលឹកឡើងវិញរាល់៦ទៅ១២ខែម្តង។ ហើយលទ្ធផលនៃការថតដោយMRI បានបង្ហាញថាលើក្រុមអ្នកព្យាបាលដោយ PRP ដំណើរការសឹករិចរិលនៃសន្លាក់របស់គាត់ (degenerative) មិនបានវិវត្តកាន់តែធ្ងន់ជាងមុនទេ ខណៈដែលតាមធម្មតាភាគច្រើននៃជង្គង់នឹងសឹកបន្ថែមរវាង៤ ទៅ ៦% ជារៀងរាល់ឆ្នាំចំពោះអ្នកជំងឺសន្លាក់។
បច្ចុប្បន្នការព្យាបាលដោយ PRP កំពុងទទួលបានការពេញនិយមជាខ្លាំងនៅតាមបណ្ដារមន្ទីរពេទ្យធំៗជាច្រើននៅលើពិភពលោក ហើយក៏មាននៅភ្នំពេញយើងហើយដែរ។ យើងកំពុងជួយព្យាបាលអ្នកជំងឺសន្លាក់ឲ្យរួចផុតអំពីការវះកាត់ប្តូរសន្លាក់សិប្បនិម្មិតឬសន្លាក់ដែក ហើយក៏ជួយលើកកំរិតគុណភាពជីវិតពួកគាត់ឲ្យរស់នៅដោយគ្មានការឈឺចាប់និងមិនបាច់លេបថ្នាំជាប់រហូតទៀតទេ។
PRP ជាក្ដីសង្ឃឹមថ្មីមួយទៀតសំរាប់អ្នកជំងឺសន្លាក់!
មន្ទីរសម្រាកព្យាបាល រីជេណឺរេធីវ២១ (Regenerative Clinic 21+) ទីតាំងក្នុងបុរី ONE PARK ក្នុងបឹងកក់
សូមទាក់ទងទូរសព្ទលេខ 078 666 990 / 069 877 688 (Line, WhatsApp, Telegram)
Email: regenerative.clinic21@gmail.com
Reference:
- Patel S, Dhillon MS, Aggarwal S, Marwaha N, Jain A. Treatment with platelet-rich plasma is more effective than placebo for knee osteoarthritis: a prospective, double-blind, randomized trial. Am J Sports Med. 2013 Feb;41(2):356-64. doi: 10.1177/0363546512471299. Epub 2013 Jan 8. PubMed PMID: 23299850.
- Center for Disease Control. Spotlight Osteoarthritis: Lifetime Risk of Symptomatic Knee Osteoarthritis. Updated October 20, 2010. www.cdc.gov. Accessed October 22, 2013.
- Kajikawa Y, Morihara T, Sakamoto H, Matsuda K, Oshima Y, Yoshida A, Nagae M, Arai Y, Kawata M, Kubo T. Platelet-rich plasma enhances the initial mobilization of circulation-derived cells for tendon healing. J Cell Physiol. 2008 Jun;215(3):837-45. doi: 10.1002/jcp.21368. PubMed PMID: 18181148.
- Sánchez M, Anitua E, Azofra J, Andía I, Padilla S, Mujika I. Comparison of surgically repaired Achilles tendon tears using platelet-rich fibrin matrices. Am J Sports Med. 2007 Feb;35(2):245-51.
- Mishra A, Pavelko T. Treatment of chronic elbow tendinosis with buffered platelet-rich plasma. Am J Sports Med. 2006 Nov;34(11):1774-8. Epub 2006 May 30. PubMed PMID: 16735582.
- Mishra AK, Skrepnik NV, Edwards SG, Jones GL, Sampson S, Vermillion DA, Ramsey ML, Karli DC, Rettig AC. Platelet-Rich Plasma Significantly Improves Clinical Outcomes in Patients With Chronic Tennis Elbow: A Double-Blind, Prospective, Multicenter, Controlled Trial of 230 Patients. Am J Sports Med. 2013 Jul 3. [Epub ahead of print] PubMed PMID: 23825183.