សូមស្វាគមន៍! មកកាន់មន្ទីរសម្រាកព្យាបាលរីជេណឺរេធីវ២១+

ម៉ោងធ្វើការ : ជារៀងរាល់ថ្ងៃ ពីម៉ោង 7h ព្រឹកដល់ 10h យប់
  ទូរស័ព្ទទំនាក់ទំនង : 095 666 990, 069 766 990

PRP and Prolotherapy: វិធីព្យាបាលជំងឺសន្លាក់និងសសៃពួរ បែបថ្មី ដោយមិនប្រើថ្នាំចាក់ ឬ ថ្នាំលេបដូចមុនទេ !

PRP and Prolotherapy: វិធីព្យាបាលជំងឺសន្លាក់និងសសៃពួរ បែបថ្មី ដោយមិនប្រើថ្នាំចាក់ ឬ ថ្នាំលេបដូចមុនទេ !

ភស្តុតាងកាន់តែច្រើនឡើងៗបានបង្ហាញថាការចាក់ PRP គឺជាការព្យាបាលបែបថ្មីដ៏មានប្រសិទ្ធិភាពសម្រាប់អ្នកជំងឺរលាកសសៃពួរ សឹកក្បាលឆ្អឹង និងឈឺសន្លាក់រុាំរ៉ៃ។​ PRP ជាប្លាស្មាសម្បូរសារធាតុចិញ្ចឹមនិងប្លាកែត វាមានកំហាប់ផ្លាកែត៣ដងច្រើនជាងឈាមធម្មតានិងត្រូវបានច្រោះចេញពីកោសិកាឈាមរបស់អ្នកជំងឺខ្លួនគាត់ផ្ទាល់ រួចនឹងត្រូវបានធ្វើឲ្យកាន់តែសកម្មដោយប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបចុងក្រោយ។ អ្នកជំនាញវាយតម្លៃថាក្នុងដំណើរជីវិត ជិតពាក់កណ្តាលនៃជនជាតិអាមេរិកនឹងកើតជំងឺរលាកឆ្អឹងសន្លាក់ជង្គង់ឬឈឺសន្លាក់ ជាពិសេសចាប់ពីអាយុជាង៥០ឆ្នាំឡើង។ ភស្តុតាងបានបង្ហាញថាចំពោះអ្នកជំងឺរលាកឆ្អឹងសន្លាក់​ ឆ្អឹងខ្ចីបានបាត់បង់ជារៀងរាល់ឆ្នាំជាមធ្យមចន្លោះពី៤ទៅ ៦% ។

ចាប់តាំងពីឆ្នាំ២០១០មក អត្ថបទស្រាវជ្រាវធំៗភាគច្រើនលើប្រធានបទនេះត្រូវបានបោះពុម្ពផ្សាយជាមួយលទ្ធផលដ៏ភ្ញាក់ផ្អើលអំពីប្រសិទ្ធភាពរបស់វា។ ជាក់ស្តែងក្នុងឆ្នាំ២០១៣ ការស្រាវជ្រាវមួយដែលបានបោះពុម្ពផ្សាយអំពីលទ្ធផលនៃការព្យាបាលអ្នកជំងឺរលាកសន្លាក់ដោយចាក់ PRP​ ធៀបនឹងអ្នកជំងឺមិនចាក់​ PRP  ដោយគេវាយតម្លៃស្ថានភាពជង្គង់របស់អ្នកជំងឺនៅសប្តាហ៍ទី៦ម្តង នៅខែទី៣ម្តង និងនៅ៦ខែបន្ទាប់ពីការចាក់។ ជាលទ្ធផលបានបង្ហាញថាជង្គង់ដែលត្រូវបានព្យាបាលដោយការចាក់ PRP ភាពឈឺចាប់និងភាពគាំងរឹងសន្លាក់មានការថយចុះច្រើន ហើយមុខងារជង្គង់បានប្រសើរឡើងនៅសប្តាហ៍ទី៦និងនៅខែទី៣។ នៅខែទី៦វិញ លទ្ធផលវិជ្ជមានបានធ្លាក់ចុះបន្តិចបើទោះបីជាភាពឈឺចាប់និងមុខងារនៅតែប្រសើរជាងមុនការព្យាបាលដោយ PRP ក៏ដោយ។ ក្រុមអ្នកជំងឺដែលទទួលការចាក់ថ្នាំ placebo (មិនចាក់​ PRP) ភាពឈឺចាប់និងភាពឡើងរឹងនៃសន្លាក់មានការកើនឡើង​ ហើយមុខងារនៃជង្គង់មានការថយចុះ។ មួយឆ្នាំបន្ទាប់ពីទទួលការចាក់ PRP អ្នកជំងឺអាចនៅមានការឈឺចាប់តែកំលាំងឈឺតិចជាងកាលពីឆ្នាំមុនឆ្ងាយ ដូចនេះបើភាពឈឺចាប់នៅមាន តំរូវឲ្យអ្នកជំងឺត្រូវចាក់ PRP រំលឹកឡើងវិញរាល់៦ទៅ១២ខែម្តង។​ ហើយលទ្ធផលនៃការថតដោយMRI បានបង្ហាញថាលើក្រុមអ្នកព្យាបាលដោយ​ PRP ដំណើរការសឹករិចរិលនៃសន្លាក់របស់គាត់ (degenerative) មិនបានវិវត្តកាន់តែធ្ងន់ជាងមុនទេ ខណៈដែលតាមធម្មតាភាគច្រើននៃជង្គង់នឹងសឹកបន្ថែមរវាង៤ ទៅ ៦% ជារៀងរាល់ឆ្នាំចំពោះអ្នកជំងឺសន្លាក់។​

បច្ចុប្បន្នការព្យាបាលដោយ PRP កំពុងទទួលបានការពេញនិយមជាខ្លាំងនៅតាមបណ្ដារមន្ទីរពេទ្យធំៗជាច្រើននៅលើពិភពលោក ហើយក៏មាននៅភ្នំពេញយើងហើយដែរ។ យើងកំពុងជួយព្យាបាលអ្នកជំងឺសន្លាក់ឲ្យរួចផុតអំពីការវះកាត់ប្តូរសន្លាក់សិប្បនិម្មិតឬសន្លាក់ដែក ហើយក៏ជួយលើកកំរិតគុណភាពជីវិតពួកគាត់ឲ្យរស់នៅដោយគ្មានការឈឺចាប់និងមិនបាច់លេបថ្នាំជាប់រហូតទៀតទេ។

PRP ជាក្ដីសង្ឃឹមថ្មីមួយទៀតសំរាប់អ្នកជំងឺសន្លាក់!

មន្ទីរសម្រាកព្យាបាល រីជេណឺរេធីវ២១ (Regenerative Clinic 21+) ទីតាំងក្នុងបុរី ONE PARK ក្នុងបឹងកក់

សូមទាក់ទងទូរសព្ទលេខ 078 666 990 /​ 069 877 688 (Line, WhatsApp, Telegram)

Email: regenerative.clinic21@gmail.com

Reference: 

  1. Patel S, Dhillon MS, Aggarwal S, Marwaha N, Jain A. Treatment with platelet-rich plasma is more effective than placebo for knee osteoarthritis: a prospective, double-blind, randomized trial. Am J Sports Med. 2013 Feb;41(2):356-64. doi: 10.1177/0363546512471299. Epub 2013 Jan 8. PubMed PMID: 23299850.
  2. Center for Disease Control. Spotlight Osteoarthritis: Lifetime Risk of Symptomatic Knee Osteoarthritis. Updated October 20, 2010. www.cdc.gov. Accessed October 22, 2013.
  3. Kajikawa Y, Morihara T, Sakamoto H, Matsuda K, Oshima Y, Yoshida A, Nagae M, Arai Y, Kawata M, Kubo T. Platelet-rich plasma enhances the initial mobilization of circulation-derived cells for tendon healing. J Cell Physiol. 2008 Jun;215(3):837-45. doi: 10.1002/jcp.21368. PubMed PMID: 18181148.
  4. Sánchez M, Anitua E, Azofra J, Andía I, Padilla S, Mujika I. Comparison of surgically repaired Achilles tendon tears using platelet-rich fibrin matrices. Am J Sports Med. 2007 Feb;35(2):245-51.
  5. Mishra A, Pavelko T. Treatment of chronic elbow tendinosis with buffered platelet-rich plasma. Am J Sports Med. 2006 Nov;34(11):1774-8. Epub 2006 May 30. PubMed PMID: 16735582.
  6. Mishra AK, Skrepnik NV, Edwards SG, Jones GL, Sampson S, Vermillion DA, Ramsey ML, Karli DC, Rettig AC. Platelet-Rich Plasma Significantly Improves Clinical Outcomes in Patients With Chronic Tennis Elbow: A Double-Blind, Prospective, Multicenter, Controlled Trial of 230 Patients. Am J Sports Med. 2013 Jul 3. [Epub ahead of print] PubMed PMID: 23825183.