ដំបៅទឹកនោមផ្អែម៖ អាចជាសះស្បើយ ដោយមិនបាច់កាត់ជើងទៀតឡើយ !
ការព្យាបាលដោយអូហ្សូន សំរាប់ដំបៅក្រជា ដូចជាដំបៅទឹកនោមផ្អែម (OZONE THERAPY)
ក្នុងទិន្នន័យឆ្នាំ២០១៥ ប្រជាជនសកលលោកប្រមាណ ៤១៥ លាននាក់ បាននឹងកំពុងប្រឈមមុខនឹងជំងឺទឹកនោមផ្អែម (ទិន្នន័យរបស់ INTERNATIONAL DIABETES FEDERATION 2015)។ អត្រានេះ បានកើនឡើងជារៀងរាល់ឆ្នាំ និងអាចកើនដល់ប្រមាណ ៥៥២ លាននាក់នៅឆ្នាំ ២០៣០។ ផលវិបាកជាច្រើនបង្ករឡើងដោយជំងឺទឹកនោមផ្អែម រូមមានបញ្ហាសរសៃឈាមបេះដូង សរសៃឈាមបាតភ្នែក ខ្សោយតម្រងនោម ការខូចខាតសរសៃវិញាណ សុទ្ធសឹងតែជាផលវិបាកអាចនាំអ្នកជំងឺទៅរកពិការភាព ឬគ្រោះថ្នាក់ដល់ជីវិត។ផលវិបាកមួយដែលកើតឡើងជាញឹកញាប់ចំពោះអ្នកជំងឺទឹកនោមផ្អែម គឺដំបៅក្លាយ ឬដំបៅក្រជាសះស្បើយ ជាពិសេសដំបៅជើង ដែលជាទូទៅ ពិបាកនឹងព្យាបាលឲ្យសះស្បើយដោយវេជ្ជសាស្ត្រទូទៅ (CONVENTIONAL TREATMENT) ឬអាចឈានទៅរកការវះកាត់ដោយតំរូវឲ្យកាត់ជើងចោលតែម្ដង (AMPUTATION)។ ការសិក្សាវិទ្យាសាស្ត្របច្ចុប្បន្ន កំពុងផ្ដោតលើការរកដំណោះស្រាយនានាលើបញ្ហានេះ ក្នុងនោះការព្យាបាលមួយបែបកំពុងទទួលបានជោគជ័យនិងគាំទ្រយ៉ាងខ្លាំង ក្នុងការព្យាបាលដំបៅទឹកនោមផ្អែម គឺការព្យាបាលដោយអូហ្សូន (OZONE THERAPY)។
ការព្យាបាលដោយអូហ្សូន ជាការបច្ចេកវិទ្យាចុងក្រោយដោយប្រើបន្សុទ្ធឧស្ម័នអូហ្សូន (ជាឧស្ម័នដែលមានអុកស៊ីសែនចំនួន៣អាតូម: O3) វាមានប្រសិទ្ធិភាពយ៉ាងខ្លាំង ក្នុងការសម្អាតមេរោគ (DESINFECTION) ជម្រុញឲ្យចរន្តឈាមដំនើរការប្រក្រតីឡើងវិញ (AID BLOOD FLOW) បន្ថយការឈឺចាប់ (REDUCING PAIN) បង្កើនមុខងារខួរក្បាល បង្កើនការចងចាំ (IMPROVING BRAIN FUNCTION AND MEMORY) និងបង្កើនសកម្មភាពនៃប្រព័ន្ធការពាររាង្គកាយ (ACTIVATING THE IMMUNE SYSTEM)។ជាលទ្ធផលនៃការសិក្សាទៅលើអ្នកជំងឺទឹកនោមផ្អែម, គេសង្កេតឃើញក្រុមអ្នកជំងឺដែលទទួលការព្យាបាលដោយអូហ្សូន ទទួលបានប្រសិទ្ធិភាពដ៏ប្រសើរ (80%) គ្រប់ដំបៅក្លាយបានជាសះស្បើយទាំងស្រុង ហើយអត្រារួចផុតពីការវះកាត់អវយវះ មានកំរិតខ្ពស់ជាងក្រុមជំងឺដែលមិនបានព្យាបាលដោយអូហ្សូន នេះបើតាមការចុះផ្សាយរបស់ DIABETES TECHNOLOGY & THERAPEUTICS (VOL. 13 / 30 NOV 2011)។បច្ចុប្បន្ន បច្ចេកវិទ្យានៃការព្យាបាលដោយអូហ្សូន ជាពិសេសក្នុងដំបៅជើងលើអ្នកជំងឺទឹកនោមផ្អែម កំពុងទទួលបានការពេញនិយមជាខ្លាំងនាបណ្ដារមន្ទីរពេទ្យធំៗជាច្រើន នៅសហរដ្ឋអាមេរិក អឺរ៉ុប ចិន ជប៉ុន… ដែលបាននិងកំពុងជួយអ្នកជំងឺទឹកនោមផ្អែមលើពិភពលោកឲ្យរួចផុតអំពីការកាត់ជើងឬកាត់អវៈយវៈចោលដោយសារដំបៅរលួយមើលមិនជា ហើយទទួលបាននូវប្រសិទ្ធិភាពខ្ពស់ ជាក្ដីសង្ឃឹមថ្មីនៃអ្នកជំងឺទឹកនោមផ្អែមក្នុងយុគសម័យនេះ។ ពត៍មានព្យាបាលដោយអូហ្សូនសូមទាក់ទង គ្លីនិករីជេណឺរេធីវ២១ regenerative clinic 21 ក្នុងបុរី ONE PARK ក្នុងបឹងកក់ ទូរសព្ទ 078666990/069877688