សូមស្វាគមន៍! មកកាន់មន្ទីរសម្រាកព្យាបាលរីជេណឺរេធីវ២១+

ម៉ោងធ្វើការ : ជារៀងរាល់ថ្ងៃ ពីម៉ោង 7h ព្រឹកដល់ 10h យប់
  ទូរសព្ទទំនាក់ទំនង : 095 666 990, 069 766 990

អត្រាជាសះស្បើយនៃជំងឺខូចខួរឆ្អឹង នៅស្រុកយើងមានកំរិតខ្ពស់បើទទួលការព្យាបាលបានត្រឹមត្រូវ! Aplastic Anemia has high cure rate in Cambodia if getting correct treatment!

អត្រាជាសះស្បើយនៃជំងឺខូចខួរឆ្អឹង នៅស្រុកយើងមានកំរិតខ្ពស់បើទទួលការព្យាបាលបានត្រឹមត្រូវ!

Aplastic Anemia has high cure rate in Cambodia if getting correct treatment!

ជាទូទៅ ប្រជាជនសាមញ្ញតែងតែនិយាយថាថ្នាំសំលាប់សត្វល្អិត ស្មៅ សារធាតុគីមីពុលដ៏ទៃទៀត ដែលប្រើប្រាស់ជាច្រើនក្នុងរបរកសិកម្ម និងសារជាតិគីមីមួយចំនួនដូចជាក្នុងរោងចក្រឧស្សាហកម្មសិប្បកម្ម នឹងអាចប៉ៈពាល់ដល់សុខភាពអ្នកប្រើប្រាស់និងអ្នកប៉ៈពាល់ដោយផ្ទាល់ឬប្រយោល។ វាអាចជារឿងពិត ព្រោះមានភស្តុតាងវេជ្ជសាស្ត្រជាច្រើនបានបង្ហាញពីផលប៉ៈពាល់ជាអវិជ្ជមានដ៏មហាសាលចំពោះសុខភាព និងជាពិសេសខួរឆ្អឹង (Bone marrow)។

ខួរឆ្អឹង (Bone marrow) ជាផ្នែកខាងក្នុងនៃសំបកឆ្អឹង ជាកន្លែងសំរាប់បង្កើតកោសិកាឈាម (Blood cells) ដែលរួមមាន 3ប្រភេទ គឺកោសិកាឈាមក្រហម (Red Blood Cell) កោសិកាឈាមស (White Blood Cell) និងប្លាកែតឬកោសិកាឈាមលឿង (Platelet)។

កោសិកាឈាមក្រហម (Red Blood Cell) មានតួនាទីដឹកនាំឈាមអុកស៊ីហ្សែនទៅចិញ្ចឹមគ្រប់កោសិកា និងដោះដូរកាបូនិច/អុកស៊ីហ្សែននៅថង់សួត។ កោសិកាឈាមស (White Blood Cell) មានតួនាទីប្រយុទ្ធប្រឆាំងនឹងភាវៈខាងក្រៅមាន មេរោគបាក់តេរី ឬវីរុស ជាដើម។ ចំនែក ឯប្លាកែត ឬកោសិកាឈាមលឿង (Platelet) មានតួនាទីសំខាន់ក្នុងការកំណកឈាមត្រឹមត្រូវ និងទប់ឈាមកុំឲ្យជ្រាបចេញ។

នៅពេលប៉ះពាល់នឹងសារធាតុគីមីទាំងនោះ (ជាពិសេសថ្នាំសំលាប់សត្វល្អិត​ ស្មៅ សារធាតុគីមីពុលដ៏ទៃទៀត) វាយលុករាង្គកាយដោយស្ងៀមស្ងាត់បំផុត វានឹងអាចធ្វើឲ្យខួរឆ្អឹងរបស់អ្នកមានបញ្ហា អាចឈានទៅរកការខូចខួរឆ្អឹង (Aplastic Anemia)។

ជំងឺខូចខួរឆ្អឺង ឬខ្សោយខួរឆ្អឺង (Aplastic Anemia) អាចស្ដែងឡើងតាមរយៈការថយចុះនូវបរិមាណកោសិកាទាំង៣ នឹងអាចឲ្យអ្នកមានអាការៈស្លេកស្លាំង គ្រុនរងារញឹកញាប់ ធ្វើការឆាប់ហត់ ឬហូរឈាមញឹកញាប់ដោយឯកឯង។

ការព្យាបាលជំងឺខ្សោយខួរឆ្អឹង (Aplastic Anemia) ដើម្បីឲ្យជាសះស្បើយ គឺការផ្លាស់ប្ដូរខួរឆ្អឹង (Bone Marrow Transplant)។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ របកគំហើយវេជ្ជសាស្ត្រថ្មីៗក៏កំពុងតែជួយសំរួលដល់អ្នកជំងឺខូចខួរឆ្អឹងផងដែរ។ ថ្នាំមួយចំនួនដែលកំពុងមានប្រសិទ្ធិភាព និងកំពុងបានប្រើប្រាស់សំរាប់អ្នកជំងឺខ្សោយខួរឆ្អឺង នៅតាមបណ្ដាលប្រទេសធំៗ រួមមាន Antithymocyte globuline (ATG) និងCyclosporine។ ក្នុងការសិក្សារបស់ប្រទេសជប៉ុន Suzuki T et al. ក្នុងឆ្នាំ 2016 បានបង្ហាញពីប្រសិទ្ធិភាពខ្ពស់នៃ ATG ក្នុងជំងឺខ្សោយខួរឆ្អឹង ដែលអត្រាឆ្លើយតបមានដល់ទៅ 64.6% ក្នុងរយៈពេល 6ខែ និង76.4% ក្នុងរយៈពេល12ខែ និងឈានដល់ 96.0% ក្នុងរយៈពេល2 ឆ្នាំ។ វាបានក្លាយជាជំរើសដ៏ល្អមួយសំរាប់អ្នកជំងឺពាសពេញសកលលោក ដោយមានតម្លៃធូរសមរម្យ និងចំពោះអ្នកជំងឺគ្មានអ្នកបរិច្ចាគខួរឆ្អឹង។

នៅពេលដែលអ្នកមានអាការៈ ឬត្រូវបានរកឃើញថាមានជំងឺខ្សោយខួរឆ្អឹង (Aplastic Anemia) សូមមកជួបពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីការព្យាបាលមួយដែលមានប្រសិទ្ធិភាព។ យើង​មានក្រុមវេជ្ជបណ្ឌិតជំនាញ ដែលមានបទពិសោធន៍យ៉ាងច្បាស់ក្នុងការព្យបាលជំងឺខ្សោយខួរឆ្អឹង និងឈានដល់ភាពសះស្បើយ។